

ផាក ស៊ីម៉ៃ
ក្នុងខេត្ត ប៉ៃលិន
រមណីយដ្ឋានភ្នំយ៉ាត
ជាតំបន់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ដែលជាវត្តចាស់សាងសង់ជារាងវត្តកូឡា។ ភ្នំយ៉ាតមានទីតាំងស្ថិតនៅក្រុងប៉ៃលិនខាងស្តាំដៃពីទីក្រុងប៉ៃលិនតាមផ្លូវជាតិលេខ១០។ ភ្នំយ៉ាតជាតំបន់ដែលមានអបិយជំនឿខ្លាំងក្លាណាស់សំរាប់អ្នកដែលរស់នៅក្រុងប៉ៃលិន និងអ្នកដំនើរឆ្លងកាត់តំបន់នោះ ជាពិសេសជាតំបន់ដែលនៅសល់រ៉ែត្បូងច្រើនជាងគេបង្អស់នៅក្នុងក្រុងប៉ៃលិន។
រមណីយដ្ឋានភ្នំកុយ
ជាតំបន់ទេសចរណ៍ធម្មជាតិ។ តំបន់នេះមានចំងាយ២០គម ពីក្រុងប៉ៃលិន តាមផ្លូវស្ទឹងកាច់ សាលាក្រៅ ក្នុងសង្កាត់ស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ ទីនោះសំបូរទៅដោយសត្វព្រៃមកលេងទឹក។
រមណីយដ្ឋានអូរអែម
ជាតំបន់រមណីយដ្ឋានចាស់ ដែលស្ថិតនៅក្នុងសង្កាត់អូរច្រារ ខ័ណ្ឌប៉ៃលិនមានចំងាយ១០គមពីក្រុងប៉ៃលិនហើយរមណីយដ្ឋាននេះជារមណីយដ្ឋានធម្មជាតិ។
រមណីយដ្ឋានក្បាលអូរតាវ៉ៅ
ជារមណីយដ្ឋានធម្មជាតិដែលពោរពេញទៅដោយទេសភាពល្អត្រកាល រួមផ្សំជាមួយនឹងអូរថ្លាឆ្វេង។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន មានចំងាយ ៥គម ពីក្រុងប៉ៃលិន។
រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់
ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីចំងាយប្រមាណ៤គមពីទីក្រុងមានលក្ខណៈជាទំនប់ស្ទាក់ទឹកសំរាប់បំរើអោយវិស័យកសិកម្មហើយមានធ្វើស្ពានឆ្លងកាត់មានទូកសំរាប់អុំនិងតូបតូច សំរាប់អង្គុយព្រមទាំងមានសួនច្បារផ្កាចំរុះពណ៌គួរជាទីគយគន់។
រមណីយដ្ឋានទំនប់ថ្មី
ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីចំងាយប្រមាណ៤២៥គមពីទីក្រុងមានលក្ខណៈជាទំនប់ស្ទាក់ទឹកក្រោមស្ពានសំរាប់បំរើអោយវិស័យកសិកម្មហើយមានធ្វើស្ពានឆ្លងកាត់មានទូកសំរាប់អុំនិងតូបតូច សំរាប់អង្គុយព្រមទាំងមានដំណាំហូផ្លែនៅទីនោះច្រើនផងដែរ។
រមណីយដ្ឋានភូមិ ១៨ ហៅឡាក់ហុកពី
ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីចំងាយប្រមាណ៣០គមពីទីក្រុងមានលក្ខណៈជាទឹកអូ មានថ្មជាច្រើនធំៗ នៅក្នុងទឹក និងជាកន្លែងសំរាប់បំរើអោយវិស័យកសិកម្ម ជារមណីដ្ឋាននៅជាប់និងព្រំដែនខ្មែរ ថៃ នៅពេលមានមុនទៀនម្តងសំបូរជនជាតិថៃមកលេងកំសាន្តនិងជនជាតិខ្មែរច្រើងដែរ ហើយជុំវិញសំបូរ ទៅដោយ ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋខ្មែរ ថៃ ។
រមណីយដ្ឋានកូលាបប៉ៃលិន
ជាតំបន់ទេសចរណ៍ទើបបង្កើតថ្មីទំនប់ស្ទាក់ទឹកសំរាប់បំរើអោយវិស័យកសិកម្មហើយមានធ្វើស្ពានឆ្លងកាត់មានទូកសំរាប់អុំនិងតូបតូច សំរាប់អង្គុយព្រមទាំងមានសួនច្បារផ្កាចំរុះពណ៌គួរជាទីគយគន់។


